[៦២] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្ដរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានអារម្មណ៍មានប្រមាណមិនបាន ហើយញុំាងឈាន ដែលមានអារម្មណ៍ដល់នូវសភាពធំ… ញុំាងវិបស្សនា… ញុំាងអភិញ្ញា… ញុំាងសមាបត្តិ ឲ្យកើតឡើង នូវសីល ដែលមានអារម្មណ៍មានប្រមាណមិនបាន… អាស្រ័យនូវបញ្ញា ហើយញុំាងឈាន ដែលមានអារម្មណ៍ដល់នូវសភាពធំ… ញុំាងវិបស្សនា… ញុំាងអភិញ្ញា… ញុំាងសមាបត្តិ ឲ្យកើតឡើង សទ្ធា ដែលមានអារម្មណ៍មានប្រមាណមិនបាន… បញ្ញា ជាបច្ច័យនៃសទ្ធា ដែលមានអារម្មណ៍ដល់នូវសភាពធំ និងបញ្ញា ដោយឧបនិស្សយប្បច្ច័យ។
[៦៣] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអាសេវនប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមានអារម្មណ៍តូចឆ្មារ ដោយអាសេវនប្បច្ច័យ។
[៦៤] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍មានប្រមាណមិនបាន ដោយអាសេវនប្បច្ច័យ គឺអនុលោម ដែលមានអារម្មណ៍តូចឆ្មារ (ជាបច្ច័យ) នៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអាសេវនប្បច្ច័យ។