[១៥៤] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ទៀង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ជន​ឲ្យ​ទាន សមាទានសីល ធ្វើ​នូវ​ឧបោសថកម្ម ហើយ​ពិចារណា​នូវ​កុសល​នោះ នូវ​កុសល​ទាំងឡាយ ដែល​សន្សំ​ល្អ​ហើយ ក្នុង​កាលមុន​… ចេញ​អំពី​ឈាន ហើយ​ពិចារណា​នូវ​ឈាន ព្រះ​អរិយៈ​ទាំងឡាយ ពិចារណា​នូវ​ផល ពិចារណា​នូវ​ព្រះនិព្វាន ព្រះនិព្វាន ជា​បច្ច័យ​នៃ​ការពិចារណា នូវ​គោត្រភូ វោ​ទានៈ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ ព្រះ​អរិយៈ​ទាំងឡាយ តែង​ពិចារណា​នូវ​ពួក​កិលេស ដែល​មិន​ទៀង ដែល​លះបង់​ហើយ នូវ​កិលេស ដែល​សង្កត់សង្កិន​ហើយ​… ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន​… នូវ​ចក្ខុ​… នូវ​វត្ថុ​… ឃើញ​នូវ​ពួក​ខន្ធ​ដែល​មិន​ទៀង ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ហើយ​ត្រេកអរ រីករាយ រាគៈ ដែល​មិន​ទៀង ប្រារព្ធ​នូវ​ខន្ធ​នោះ​… ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ដ​របស់​បុគ្គល អ្នក​ប្រកបដោយ​ចិត្ដ​ដែល​មិន​ទៀង ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ ជា​បច្ច័យ​នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៥៤ | បន្ទាប់