ពួក​ខន្ធ​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១៥៥] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​រូប​ជីវិតិន្ទ្រិយ ជា​បច្ច័យ​នៃ​មាតុឃាតកម្ម បិតុឃាតកម្ម អរហន្ត​ឃាតកម្ម និង​រុ​ហិ​រុ​ប្បា​ទក​ម្ម ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ខន្ធ​ដែល​មាន​សភាព​ខុស និង​ទៀង របស់​បុគ្គល​កាល​ស្ទាបអង្អែល​នូវ​វត្ថុ​ណា កើតឡើង វត្ថុ​នោះ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​មាន​សភាព​ខុស និង​ទៀង ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១៥៦] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ព្រះនិព្វាន ជា​បច្ច័យ​នៃ​មគ្គ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១៥៧] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៥៥ | បន្ទាប់