[១៦២] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង​ផង ធម៌​ដែល​មិន​ទៀង​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង (ជា​បច្ច័យ) នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង។
 [១៦៣] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ទៀង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ឲ្យ​ទាន នូវ​សីល​… ឧបោសថកម្ម​… ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​ពួក​កុសល ដែល​សន្សំ​ល្អ​ហើយ ក្នុង​កាលមុន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ព្រះ​អរិយៈ​ទាំងឡាយ ធ្វើ​នូវ​ផល​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​ព្រះនិព្វាន​ឲ្យ​ជាទី​គោរព​… ព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ បុគ្គល​ធ្វើ​នូវ​ចក្ខុ​… នូវ​វត្ថុ​… ធ្វើ​នូវ​ពួក​ខន្ធ ដែល​មិន​ទៀង ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ដែល​មិន​ទៀង ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព ទើប​កើតឡើង។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៥៧ | បន្ទាប់