[១៦៤] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ព្រះ​និពា្វន ជា​បច្ច័យ​នៃ​មគ្គ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [១៦៥] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ទៀង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [១៦៦] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ទៀង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​មគ្គ ជា​បច្ច័យ​នៃ​ផល ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [១៦៧] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​ទៀង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​ដែល​មិន​ទៀង​មុនៗ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​មិន​ទៀង​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម (ជា​បច្ច័យ) នៃ​វោ​ទានៈ ផល (ជា​បច្ច័យ) នៃ​ផល អនុលោម (ជា​បច្ច័យ) នៃ​ផល​សមាបត្តិ នេវ​សញ្ញា​នា​សញ្ញា​យតនៈ របស់​បុគ្គល​កាល​ចេញ​អំពី​និរោធ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [១៦៨] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ទោមនស្ស ដែល​មិន​ទៀង
ថយ | ទំព័រទី ៥៨ | បន្ទាប់