ជា​បច្ច័យ​នៃ​ទោមនស្ស ដែល​មាន​សភាព​ខុស និង​ទៀង ដោយ​អនន្តរ​ប្ប​ច្ច័​យ អនិយត​មិច្ឆាទិដ្ឋិ (ជា​បច្ច័យ) នៃ​និយត​មិច្ឆាទិដ្ឋិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [១៦៩] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [១៧០] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ទៀង ដោយ​សម​នន្ត​រប្ប​ច្ច័​យ គឺ​ប្រហែលគ្នា​នឹង​អនន្តរ​ប្ប​ច្ច័​យដែរ។ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ប្រស្នា៩ មាន​សេចក្តី​ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ប្រស្នា៣ មាន​សេចក្តី​ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​ប្រស្នា១៣ មាន​សេចក្តី​ប្រហែលគ្នា​នឹង​កុសល​ត្តិ​កៈ​ដែរ។
 [១៧១] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​បក​តូប​និស្ស័យ គឺ​មាតុឃាតកម្ម ជា​បច្ច័យ​នៃ​បិតុឃាតកម្ម ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ មាតុឃាតកម្ម​… បិតុឃាតកម្ម​… អរហន្ត​ឃាតកម្ម​… រុ​ហិ​រុ​ប្បា​ទក​ម្ម​… សង្ឃភេទ​កម្ម​… ជា​បច្ច័យ​នៃ​និយត​មិច្ឆាទិដ្ឋិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ចក្កៈ បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។
ថយ | ទំព័រទី ៥៩ | បន្ទាប់