និយត​មិច្ឆាទិដ្ឋិ ជា​បច្ច័យ​នៃ​និយត​មិច្ឆាទិដ្ឋិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ និយត​មិច្ឆាទិដ្ឋិ ជា​បច្ច័យ​នៃ​មាតុឃាតកម្ម​… នៃ​សង្ឃភេទ​កម្ម ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [១៧២] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ទៀង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​ផ្តាច់​ជីវិត​មាតា ហើយ​ឲ្យ​ទាន សមាទានសីល ធ្វើ​នូវ​ឧបោសថកម្ម ដើម្បី​ប្រយោជន៍​ឃាត់ឃាំង​នូវ​ផល​នៃ​កម្ម​នោះ ផ្តាច់​ជីវិត​បិតា​… ជីវិត​ព្រះអរហន្ត​… ញុំាង​លោហិត​នៃ​ព្រះ​តថាគត​ដោយ​ទោសចិត្ត​… បំបែក​សង្ឃ នូវ​ទាន​… នូវ​សីល​… ធ្វើ​ឧបោសថកម្ម ដើម្បី​ប្រយោជន៍​ឃាត់ឃាំង​នូវ​ផល​នៃ​កម្ម​នោះ។
 [១៧៣] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​បក​តូប​និស្ស័យ គឺ​បឋម​មគ្គ ជា​បច្ច័យ​នៃ​ទុតិយ​មគ្គ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ តតិយ​មគ្គ ជា​បច្ច័យ​នៃ​ចតុត្ថ​មគ្គ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៦០ | បន្ទាប់