អរហន្ត​ឃាតកម្ម រុ​ហិ​រុ​ប្បា​ទក​ម្ម សង្ឃភេទ​កម្ម និង​និយត​មិច្ឆាទិដ្ឋិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [១៧៧] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បរិកម្ម​នៃ​បឋម​មគ្គ (ជា​បច្ច័យ) នៃ​បឋម​មគ្គ បរិកម្ម​នៃ​ចតុត្ថ​មគ្គ ជា​បច្ច័យ​នៃ​ចតុត្ថ​មគ្គ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [១៧៨] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ទៀង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​បុគ្គល​ឃើញច្បាស់​នូវ​ចក្ខុ​… នូវ​វត្ថុ ថា​មិន​ទៀង​… ត្រេកអរ រីករាយ រាគៈ ដែល​មិន​ទៀង ប្រារព្ធ​នូវ​វត្ថុ​នោះ ទើប​កើតឡើង នូវ​រូប​ដោយ​ទិព្វចក្ខុ​… ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ​… វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​មិន​ទៀង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៦៣ | បន្ទាប់