[១៧៩] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​រូប​ជីវិតិន្ទ្រិយ ជា​បច្ច័យ​នៃ​មាតុឃាតកម្ម បិតុឃាតកម្ម អរហន្ត​ឃាតកម្ម និង​រុ​ហិ​រុ​ប្បា​ទក​ម្ម។បេ។ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​មាន​សភាព​ខុស និង​ទៀង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [១៨០] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​វត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​មាន​សភាព​ត្រូវ និង​ទៀង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [១៨១] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ទៀង ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​ពួក​ខន្ធ ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
 [១៨២] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ទៀង ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​ពួក​ខន្ធ ដែល​មាន​សភាព​ត្រូវ និង​ទៀង ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៦៤ | បន្ទាប់