[១៨៣] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ទៀង ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​ពួក​ខន្ធ ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
 [១៨៤] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ទៀង ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​មិន​ទៀង ដោយ​អា​សេវន​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម ជា​បច្ច័យ​នៃ​វោ​ទានៈ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [១៨៥] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ទោមនស្ស ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ទោមនស្ស ដែល​មាន​សភាព​ខុស និង​ទៀង ដោយ​អា​សេវន​ប្ប​ច្ច័​យ អនិយត​មិច្ឆាទិដ្ឋិ ជា​បច្ច័យ​នៃ​និយត​មិច្ឆាទិដ្ឋិ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [១៨៦] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៦៥ | បន្ទាប់