[១៨៧] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ពួក​សម្ប​យុត្ដក​ក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [១៨៨] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ទៀង ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ​ផង ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [១៨៩] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង​ផង ធម៌​ដែល​មិន​ទៀង​ផង ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​ចេតនា ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ [១៩០] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​មាន​សភាព​ត្រូវ និង​ទៀង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៦៦ | បន្ទាប់