[២០៦] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​រូប​ជីវិតិន្ទ្រិយ ជា​បច្ច័យ​នៃ​មាតុឃាតកម្ម។បេ។ នៃ​រុ​ហិ​រុ​ប្បា​ទក​ម្ម ដោយ​អត្ថិ​ប្ប​ច្ច័​យ វត្ថុជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​មាន​សភាព​ខុស និង​ទៀង ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [២០៧] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​មាន​សភាព​ត្រូវ និង​ទៀង ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [២០៨] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង​ក្ដី ធម៌​ដែល​មិន​ទៀង​ក្ដី (ជា​បច្ច័យ) នៃ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង​… បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ខន្ធ១ ដែល​មាន​សភាព​ខុស និង​ទៀង​ក្ដី វត្ថុ​ក្ដី (ជា​បច្ច័យ) នៃ​ខន្ធ៣ ខន្ធ២ក្ដី​…។
 [២០៩] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង​ក្ដី ធម៌​ដែល​មិន​ទៀង​ក្ដី (ជា​បច្ច័យ) នៃ​ធម៌​ដែល​មិន​ទៀង​… បាន​ដល់​សហជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សហជាត គឺ​ពួក​ខន្ធ ដែល​មាន​សភាព​ខុស និង​ទៀង​ក្ដី ពួក​មហាភូត​ក្ដី ជា​បច្ច័យ​នៃ​ពួក​ចិត្ដ​សមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​ខន្ធ ដែល​មាន​សភាព​ខុស និង​ទៀង​ក្ដី កព​ឡិង្កា​រា​ហារ​ក្ដី ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៧២ | បន្ទាប់