អភិធម្មបិដក
បដ្ឋាន ឆដ្ឋ​ភាគ
បរិត្តា​រម្ម​ណត្តិ​កៈ
បដិ​ច្ច​វារៈ


 [១] ធម៌​ដែល​មាន​អារម្មណ៍​តូចឆ្មារ អាស្រ័យ​នូវ​ធម៌ ដែល​មាន​អារម្មណ៍​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​អារម្មណ៍​តូចឆ្មារ នូវ​ខន្ធ២… ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​អារម្មណ៍​តូចឆ្មារ ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២…។
 [២] ធម៌​ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ អាស្រ័យ​នូវ​ធម៌ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ នូវ​ខន្ធ២… ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៣] ធម៌​ដែល​មាន​អារម្មណ៍​ប្រមាណ​មិនបាន អាស្រ័យ​នូវ​ធម៌ ដែល​មាន​អារម្មណ៍​ប្រមាណ​មិនបាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​អារម្មណ៍​ប្រមាណ​មិនបាន នូវ​ខន្ធ២…។
ទំព័រទី ១ | បន្ទាប់