គឺ​មគ្គ​ទី១ (ជា​បច្ច័យ) នៃ​មគ្គ​ទី២ មគ្គ​ទី៣ ជា​បច្ច័យ​នៃ​មគ្គ​ទី៤ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣២០] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៣២១] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អធិបតិ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​បញ្ហា៩ បណ្ឌិត​ត្រូវ​ធ្វើឲ្យ​ប្រហែលគ្នា​នឹង​អនន្តរ​ប្ប​ច្ច័​យចុះ។ ការពិចារណា បណ្ឌិត​មិន​ត្រូវ​ធ្វើ​ឡើយ។
 [៣២២] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​កម្ម​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​នានា​ខណិ​កៈ មិន​មាន​ទេ ឯបញ្ហា១៧ បណ្ឌិត​ត្រូវ​ធ្វើ​ផង​ចុះ។ ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អាហារ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ច័យ​ទាំង៧នេះ មាន​បញ្ហា១៧ ប្រហែលគ្នា​នឹង​ហេតុ​ប្ប​ច្ច័​យដែរ។ ជា​បច្ច័យ ដោយ​នត្ថិ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១០៩ | បន្ទាប់