[៣៤៤] ធម៌​ដែល​មាន​មគ្គ​ជាហេតុ​ក្តី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជាហេតុ​ផង ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣៤៥] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៧ កា​លបើន​អារម្មណ​ប្ប​ច្ច័​យ លោកសង្គ្រោះ​យក​ហើយ អារម្មណ៍​ទាំងពីរ​គឺ​បក​តា​រម្ម​ណ៍​ក្តី ឧប​និស្សយា​រម្ម​ណ៍​ក្តី រមែង​ដាច់​ចេញពី​គ្នា ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២១ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ នសម​នន្ត​រប្ប​ច្ច័​យ នសហជាត​ប្ប​ច្ច័​យ នអញ្ញមញ្ញ​ប្ប​ច្ច័​យ ននិស្សយ​ប្ប​ច្ច័​យ នឧបនិស្សយ​ប្ប​ច្ច័​យ នបុ​រេ​ជាត​ប្ប​ច្ច័​យ នប​ច្ឆា​ជាត​ប្ប​ច្ច័​យ នអា​សេវន​ប្ប​ច្ច័​យ នក​ម្ម​ប្ប​ច្ច័​យ នវិ​បា​កប្ប​ច្ច័​យ នអាហារ​ប្ប​ច្ច័​យ នឥន្ទ្រិយ​ប្ប​ច្ច័​យ នឈាន​ប្ប​ច្ច័​យ នមគ្គ​ប្ប​ច្ច័​យ នសម្បយុត្ត​ប្ប​ច្ច័​យ នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ នោ​អត្ថិ​ប្ប​ច្ច័​យ នោ​នត្ថិ​ប្ប​ច្ច័​យ នោ​វិ​គត​ប្ប​ច្ច័​យ និ​ងនោ​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២១។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ បច្ច​នីយៈ។


 [៣៤៦] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៧ ព្រោះ​ហេតុ​ប្ប​ច្ច័​យ… ក្នុង​នអធិបតិ​ប្ប​ច្ច័​យ នអនន្តរ​ប្ប​ច្ច័​យ នសម​នន្ត​រប្ប​ច្ច័​យ នឧបនិស្សយ​ប្ប​ច្ច័​យ នបុ​រេ​ជាត​ប្ប​ច្ច័​យ នប​ច្ឆា​ជាត​ប្ប​ច្ច័​យ នអា​សេវន​ប្ប​ច្ច័​យ នក​ម្ម​ប្ប​ច្ច័​យ នវិ​បា​កប្ប​ច្ច័​យ នអាហារ​ប្ប​ច្ច័​យ នឥន្ទ្រិយ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១១៤ | បន្ទាប់