នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​វិបាក​ប្ប​ច្ច័​យ ខន្ធ២… ពួក​ខន្ធ​ជា​បច្ច័យ​នៃ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​វិបាក​ប្ប​ច្ច័​យ។
 [៣៩៦] បច្ចុប្បន្ន​ធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោ​យស​ម្ប​យុត្ដប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​វិ​ប្ប​យុត្ដប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​បច្ចុប្បន្ន​ក្ខន្ធ ជា​បច្ច័យ​នៃ​ពួក​ចិត្ដ​សមុដ្ឋាន​រូប ដោយ​វិ​ប្ប​យុត្ដប្ប​ច្ច័​យ ពួក​បច្ចុប្បន្ន​ក្ខន្ធ ជា​បច្ច័យ​នៃ​ពួក​កដ​ត្ដា​រូប ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​វិ​ប្ប​យុត្ដប្ប​ច្ច័​យ ពួក​ខន្ធ ជា​បច្ច័យ​នៃ​វត្ថុ ដោយ​វិ​ប្ប​យុត្ដប្ប​ច្ច័​យ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដោយ​វិ​ប្ប​យុត្ដប្ប​ច្ច័​យ។ បុរេ​ជាត គឺ​ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ​… វត្ថុជា​បច្ច័យ​នៃ​ពួក​បច្ចុប្បន្ន​ក្ខន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​បច្ចុប្បន្ន​ក្ខន្ធ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៣៨ | បន្ទាប់