អតី​តា​រម្ម​ណត្តិ​កៈ
បដិ​ច្ច​វារៈ


 [៤០៧] អតី​តា​រម្ម​ណធម៌ (ធម៌​ដែល​មាន​អារម្មណ៍​កន្លងទៅ​ហើយ) អាស្រ័យ​នូវ​អតី​តា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​អតី​តា​រម្ម​ណ៍ ខន្ធ២ អាស្រ័យ​នូវ​ខន្ធ២ ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​អតី​តា​រម្ម​ណ៍ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​នូវ​ខន្ធ២។
 [៤០៨] អនាគ​តា​រម្ម​ណធម៌ (ធម៌​ដែល​មាន​អារម្មណ៍​មិនទាន់​មាន​មក) អាស្រ័យ​នូវ​អនាគ​តា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​អនាគ​តា​រម្ម​ណ៍ នូវ​ខន្ធ២…។
 [៤០៩] បច្ចុប្បន្នា​រម្ម​ណធម៌ អាស្រ័យ​នូវ​បច្ចុប្បន្នា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​បច្ចុប្បន្នា​រម្ម​ណ៍ នូវ​ខន្ធ២… ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​បច្ចុប្បន្នា​រម្ម​ណ៍ ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២…។
 [៤១០] អតី​តា​រម្ម​ណធម៌ អាស្រ័យ​នូវ​អតី​តា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ និង​អធិបតិ​ប្ប​ច្ច័​យ គឺ​បដិសន្ធិ​មិន​មាន ក្នុង​អធិបតិ​ប្ប​ច្ច័​យទេ។ ព្រោះ​អនន្តរ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៤២ | បន្ទាប់