[៤១៣] អនាគ​តា​រម្ម​ណធម៌ អាស្រ័យ​នូវ​អនាគ​តា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ជា​អនាគ​តា​រម្ម​ណ៍ នូវ​ខន្ធ២… មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។
 [៤១៤] បច្ចុប្បន្នា​រម្ម​ណធម៌ អាស្រ័យ​នូវ​បច្ចុប្បន្នា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ជា​បច្ចុប្បន្នា​រម្ម​ណ៍ នូវ​ខន្ធ២… មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​បច្ចុប្បន្នា​រម្ម​ណក្ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។
 [៤១៥] អតី​តា​រម្ម​ណធម៌ អាស្រ័យ​នូវ​អតី​តា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ប្រហែលគ្នា​នឹង​សហជាត​ប្ប​ច្ច័​យ ក្នុង​អនុលោម​ដែរ។
 [៤១៦] អតី​តា​រម្ម​ណធម៌ អាស្រ័យ​នូវ​អតី​តា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​អាស្រ័យ​នូវ​ខន្ធ១ ជា​អតី​តា​រម្ម​ណ៍ ក្នុង​អរូប នូវ​ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
ថយ | ទំព័រទី ១៤៤ | បន្ទាប់