[៤៩១] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ… ក្នុង​នអធិបតិ​ប្ប​ច្ច័​យ នអនន្តរ​ប្ប​ច្ច័​យ នសម​នន្ត​រប្ប​ច្ច័​យ នឧបនិស្សយ​ប្ប​ច្ច័​យ នបុ​រេ​ជាត​ប្ប​ច្ច័​យ នប​ច្ឆា​ជាត​ប្ប​ច្ច័​យ នអា​សេវន​ប្ប​ច្ច័​យ នក​ម្ម​ប្ប​ច្ច័​យ និ​ងន​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៣។ សេចក្តី​បំប្រួញ។ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ និ​ងនោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម​ប្ប​ច្ច​នីយៈ។


 [៤៩២] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ… ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អនន្តរ​ប្ប​ច្ច័​យ និង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អាហារ​ប្ប​ច្ច័​យ ឥន្ទ្រិយ​ប្ប​ច្ច័​យ ឈាន​ប្ប​ច្ច័​យ មគ្គ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ និង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ បច្ច​នី​យានុ​លោម។
ចប់ បញ្ហា​វារៈ។
ចប់ អតី​តា​រម្ម​ណត្តិ​កៈ ទី១៩។

ថយ | ទំព័រទី ១៦៩ | បន្ទាប់