ត្រេកអរ រីករាយ រាគៈ ដែល​ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ប្រារព្ធ​នូវ​ខន្ធ​នោះ​… ទោមនស្ស ទើប​កើតឡើង ពួក​ខន្ធ​ខាងក្នុង ដែល​ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៦០៥] អជ្ឈ​ត្តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​ពហិ​ទ្ធា​រម្ម​ណធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ដទៃ ពិចារណា​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ ជា​អជ្ឈ​ត្តា​រម្ម​ណ៍​… នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ បុគ្គល​ដទៃ ពិចារណា​នូវ​ទិព្វចក្ខុ​ខាងក្នុង ដែល​ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ពិចារណា​នូវ​ទិព្វសោត​ធាតុ​… នូវ​ឥទ្ធិ​វិធ​ញ្ញាណ​… នូវ​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​… នូវ​យថា​កម្មុ​បគញ្ញាណ​… នូវ​អនាគ​តំសញ្ញាណ ឃើញច្បាស់​នូវ​ពួក​ខន្ធ​ខាងក្នុង ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ថា​មិន​ទៀង ជា​ទុក្ខ ជា​អនត្តា ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ប្រកបដោយ​អជ្ឈត្ត​ចិត្ត ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​ខន្ធ​ខាងក្រៅ ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២១០ | បន្ទាប់