សនិ​ទស្សន​សប្បដិ​ឃធម៌​ក្តី អនិទស្សន​អប្បដិឃ​ធម៌ (ធម៌​ដែល​មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់) ក្ដី អាស្រ័យ​នូវ​អនិទស្សន​សប្បដិ​ឃធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប កដ​ត្ដា​រូប និង​ឧបា​ទា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ​ក្ដី ជា​អនិទស្សន​អប្បដិឃៈ​ក្ដី អាស្រ័យ​នូវ​ពួក​មហាភូត ជា​អនិទស្សន​សប្ប​ដិ​ឃៈ រូបាយតនៈ អាបោធាតុ ឥន្ទ្រិយ និង​កព​ឡិង្កា​រា​ហារ អាស្រ័យ​នូវ​ផោដ្ឋព្វា​យតនៈ។ អនិទស្សន​សប្បដិ​ឃធម៌​ក្តី អនិទស្សន​អប្បដិឃ​ធម៌​ក្ដី អាស្រ័យ​នូវ​អនិទស្សន​សប្បដិ​ឃធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មហាភូត២ក្ដី អាបោធាតុ​ក្ដី អាស្រ័យ​នូវ​មហាភូត១ ជា​អនិទស្សន​សប្ប​ដិ​ឃៈ មហាភូត១ក្ដី អាបោធាតុ​ក្ដី អាស្រ័យ​នូវ​មហាភូត២ ចិត្ដ​សមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ជា​អនិទស្សន​សប្ប​ដិ​ឃៈ​ក្តី ជា​អនិទស្សន​អប្បដិឃៈ​ក្ដី អាស្រ័យ​នូវ​ពួក​មហាភូត ជា​អនិទស្សន​សប្ប​ដិ​ឃៈ ចក្ខា​យតនៈ រសាយតនៈ អាបោធាតុ ឥន្ទ្រិយ និង​កព​ឡិង្កា​រា​ហារ អាស្រ័យ​នូវ​ផោដ្ឋព្វា​យតនៈ។
ថយ | ទំព័រទី ២២៤ | បន្ទាប់