គឺ​មហាភូត២ អាស្រ័យ​នូវ​មហាភូត១ ជា​អនិទស្សន​សប្ប​ដិ​ឃៈ មហាភូត១ អាស្រ័យ​នូវ​មហាភូត២ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ជា​អនិទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​មហាភូត ជា​អនិទស្សន​សប្ប​ដិ​ឃៈ ចក្ខា​យតនៈ និង​រសាយតនៈ អាស្រ័យ​នូវ​ផោដ្ឋព្វា​យតនៈ ពា​ហិ​រៈ​… អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​… មហាភូត២ អាស្រ័យ​នូវ​មហាភូត១ ជា​អនិទស្សន​សប្ប​ដិ​ឃៈ របស់​ពួក​អសញ្ញ​សត្វ មហាភូត១ អាស្រ័យ​នូវ​មហាភូត២ ប្រស្នា​ទាំង៧ ក្នុង​អនិទស្សន​សប្បដិ​ឃមូល​កៈ បណ្ឌិត​គប្បី​ចែក​តាម​ហេតុនេះ​ចុះ។
 [៦៥២] អនិទស្សន​អប្បដិឃ​ធម៌ អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប ជា​អនិទស្សន​អប្បដិឃៈ​ក្ដី អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ជា​អនិទស្សន​អប្បដិឃៈ នូវ​ខន្ធ២… ខន្ធ៣ក្ដី កដ​ត្តា​រូប ជា​អនិទស្សន​អប្បដិឃៈ​ក្ដី អាស្រ័យ​នូវ​ខន្ធ១ ជា​អនិទស្សន​អប្បដិឃៈ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ វត្ថុ​អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ អាស្រ័យ​នូវ​វត្ថុ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ជា​អនិទស្សន​អប្បដិឃៈ អាស្រ័យ​នូវ​អាបោធាតុ
ថយ | ទំព័រទី ២៤១ | បន្ទាប់