ឯនា​នា​ខណិ​កៈ គឺ​ចេតនា ដែល​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ដែល​មាន​អារម្មណ៍​តូចឆ្មារ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៦៩] ធម៌​ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៧០] ធម៌​ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​តូចឆ្មារ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​នានា​ខណិ​កៈ គឺ​ចេតនា ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ដែល​មាន​អារម្មណ៍​តូចឆ្មារ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៧១] ធម៌​ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៧ | បន្ទាប់