ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​សម្ប​យុត្ដប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​វិ​ប្ប​យុត្ដប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ២៥ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២៥។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ បច្ច​នី​យានុ​លោម។
ចប់ បញ្ហា​វារៈ។
ចប់ សនិ​ទស្សន​សប្បដិ​ឃត្ដិ​កៈ ទី២២។
ចប់ អនុ​លោ​មត្ដិ​កប្ប​ដ្ឋាន ខាងចុង​បំផុត។

ថយ | ទំព័រទី ២៨២