ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឥន្ទ្រិយ​ប្ប​ច្ច័​យ ឈាន​ប្ប​ច្ច័​យ មគ្គ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ និង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម។


 [៧៥] ធម៌​ដែល​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​តូចឆ្មារ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៧៦] ធម៌​ដែល​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៧៧] ធម៌​ដែល​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៧៨] ធម៌​ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៩ | បន្ទាប់