[១២២] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង​ផង ធម៌​ដែល​មិន​ទៀង​ផង​… ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​មាន​សភាព​ត្រូវ និង​ទៀង​ផង នឹង​វត្ថុ​ផង។
 [១២៣] ធម៌​ដែល​មិន​ទៀង ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង​… ព្រោះ​នអនន្តរ​ប្ប​ច្ច័​យ។ សេចក្ដី​បំប្រួញ។ ព្រោះ​នោ​នត្ថិ​ប្ប​ច្ច័​យ និ​ងនោ​វិ​គត​ប្ប​ច្ច័​យ។
 [១២៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឥន្ទ្រិយ​ប្ប​ច្ច័​យ នឈាន​ប្ប​ច្ច័​យ និ​ងន​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ បច្ច​នីយៈ។

ថយ | ទំព័រទី ៤៦ | បន្ទាប់