[១៣៣] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ច្រឡំ​នឹង​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ច្រឡំ​នឹង​ពួក​ខន្ធ ដែល​មាន​សភាព​ខុស និង​ទៀង។
 [១៣៤] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង ច្រឡំ​នឹង​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង​… ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង ច្រឡំ​នឹង​ពួក​ខន្ធ ដែល​មាន​សភាព​ត្រូវ និង​ទៀង។
 [១៣៥] ធម៌​ដែល​មិន​ទៀង ច្រឡំ​នឹង​ធម៌ ដែល​មិន​ទៀង​… ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មិន​ទៀង នឹង​ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [១៣៦] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង ច្រឡំ​នឹង​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង​… ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មាន​សភាព​ត្រូវ និង​ទៀង ក្នុង​អរូប នឹង​ខន្ធ២…។
 [១៣៧] ធម៌​ដែល​មិន​ទៀង ច្រឡំ​នឹង​ធម៌ ដែល​មិន​ទៀង​… ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មិន​ទៀង ក្នុង​អរូប​… នឹង​ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
ថយ | ទំព័រទី ៤៩ | បន្ទាប់