[១៧] ធម៌​ដែល​មាន​អារម្មណ៍​ប្រមាណ​មិនបាន អាស្រ័យ​នូវ​ធម៌ ដែល​មាន​អារម្មណ៍​ប្រមាណ​មិនបាន​… ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​មាន​អារម្មណ៍​ប្រមាណ​មិនបាន អាស្រ័យ​នូវ​ខន្ធ​ទាំងឡាយ ដែល​មាន​អារម្មណ៍​ប្រមាណ​មិនបាន។
 [១៨] ធម៌​ដែល​មាន​អារម្មណ៍​តូចឆ្មារ អាស្រ័យ​នូវ​ធម៌ ដែល​មាន​អារម្មណ៍​តូចឆ្មារ​… ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​បដិសន្ធិ​មិន​មាន​ទេ។ ព្រោះ​នឈាន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិញ្ញាណ៥ នូវ​ខន្ធ២…។ ព្រោះ​នមគ្គ​ប្ប​ច្ច័​យ គឺ​នូវ​អហេតុ​កក្ខន្ធ១ ដែល​មាន​អារម្មណ៍​តូចឆ្មារ​… នូវ​ខន្ធ២… នូវ​ខន្ធ២ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ​…។
 [១៩] ធម៌​ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ អាស្រ័យ​នូវ​ធម៌ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​… ព្រោះ​នមគ្គ​ប្ប​ច្ច័​យ គឺ​នូវ​អហេតុ​កក្ខន្ធ១ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​… នូវ​ខន្ធ២…។
 [២០] ធម៌​ដែល​មាន​អារម្មណ៍​ប្រមាណ​មិនបាន អាស្រ័យ​នូវ​ធម៌ ដែល​មាន​អារម្មណ៍​ប្រមាណ​មិនបាន​… ព្រោះ​នមគ្គ​ប្ប​ច្ច័​យ គឺ​នូវ​អហេតុ​កក្ខន្ធ១ ដែល​មាន​អារម្មណ៍​ប្រមាណ​មិនបាន​… នូវ​ខន្ធ២…។
 [២១] ធម៌​ដែល​មាន​អារម្មណ៍​តូចឆ្មារ អាស្រ័យ​នូវ​ធម៌ ដែល​មាន​អារម្មណ៍​តូចឆ្មារ​… ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​នូវ​ខន្ធ១ ដែល​មាន​អារម្មណ៍​តូចឆ្មារ ក្នុង​អរូប​…។
ថយ | ទំព័រទី ៥ | បន្ទាប់