រឿងទារិកា រឿងឧប្បលវណ្ណាភិក្ខុនី រឿងជនផ្សេងគ្នាពីររូប គឺភិក្ខុក្លាយភេទជាស្រី និងភិក្ខុនីក្លាយភេទជាបុរស រឿងមាតា រឿងធីតា រឿងប្អូនស្រី រឿងប្រពន្ធ រឿងភិក្ខុខ្នងទន់ រឿងភិក្ខុមានអង្គជាតយារ រឿងស្នាមដម្បៅពីរយ៉ាង រឿងរូបគំនូរ រឿងឈើចំឡាក់ជារូបធីតា រឿងភិក្ខុ៥រូប ទាំងសុន្ទរភិក្ខុផង រឿងភិក្ខុ៥រូបនៅក្នុងព្រៃខ្មោច រឿងនាគញី រឿងយក្ខិនី រឿងស្រីប្រេត រឿងភិក្ខុខ្ទើយ រឿងភិក្ខុកើតរោគស្ពឹក រឿងភិក្ខុចាប់មាតុគ្រាមប្រុងនឹងសេព រឿងភិក្ខុសឹងលក់ក្នុងទីស្ងាត់ក្បែរក្រុងភទ្ទិយ រឿងភិក្ខុទាំងឡាយ៤រូបឯទៀតក្នុងក្រុងសាវត្ថី រឿងអ្នកចំបាប់៣នាក់ក្នុងក្រុងវេសាលី រឿងភារុកច្ឆកភិក្ខុយល់សុបិននិមិត្ត រឿងនាងសុបព្វា រឿងនាងសទ្ធា រឿងភិក្ខុនី រឿងសិក្ខមានា រឿងសាមណេរី រឿងស្រីផ្កាមាស រឿងមនុស្សខ្ទើយ រឿងគ្រហស្ថ រឿងភិក្ខុសេពគ្នានឹងគ្នា រឿងភិក្ខុបួសឯចាស់ រឿងសត្វម្រឹគ។
[៤៩] សម័យនោះឯង ភិក្ខុ១រូបបានសេពមេថុនធម្មនឹងស្វាញី។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យថា សិក្ខាបទ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្ត