ធ្វើឡើយ នែមោឃបុរស ហេតុអ្វីក៏បានជាអ្នកឯងទៅយករបស់ដែលគេមិនបានឲ្យ គឺឈើរបស់ព្រះរាជា (ដូច្នោះ) នែមោឃបុរស អំពើនេះមិនមែននាំឲ្យកើតសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ ជ្រះថ្លា និងមិនមែននាំឲ្យរឹងរិតតែជ្រះថ្លាដល់ជនទាំងឡាយដែលជ្រះថ្លាស្រាប់ នោះទេ នែមោឃបុរស អំពើនេះប្រាកដជានាំបណ្តាលមនុស្សពួកខ្លះ ដែលមិនទាន់ជ្រះថ្លាឲ្យខាត ខានមានសេចក្តីជ្រះថ្លា និងនាំបណ្តាលមនុស្សពួកខ្លះដែលជ្រះថ្លាហើយ ឲ្យបាត់ជ្រះថ្លាទៅវិញ។ សម័យនោះ មានមហាមាត្យម្នាក់ ពីដើមធ្លាប់ធ្វើជាចៅក្រមចាស់ បានបួសក្នុងសំណាក់ពួកភិក្ខុ (ភិក្ខុនោះឯង) បានទៅអង្គុយជិតព្រះដ៏មានព្រះភាគ។ វេលានោះ ព្រះអង្គទ្រង់មានព្រះបន្ទូលសួរភិក្ខុនោះថា ម្នាលភិក្ខុ ព្រះបាទពិម្ពិសារមាគធសេនិយរាជចាប់ចោរបានហើយ សម្លាប់ក្តី ឃុំខាំងក្តី និរទេសក្តី ដោយរបស់មានដម្លៃចំនួនប៉ុន្មាន។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ដោយរបស់មានដម្លៃចំនួន១បាទ ឬគួរដល់១បាទ ឬច្រើនជាង១បាទ។ សម័យនោះឯង ក្នុងក្រុងរាជគ្រឹះ គេចាយប្រាក់៥មាសកជា១បាទ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ដោយអនេកបរិយាយ