[១០៨] ទ្រព្យដែលបុគ្គលដទៃកំពុងនាំទៅ ឈ្មោះថា ទ្រព្យដែលគេកំពុងនាំទៅ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់ទ្រព្យនោះ ត្រូវអាបត្តិទុក្កដ។ ធ្វើទ្រព្យនោះឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ធ្វើទ្រព្យនោះឲ្យឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក។ ភិក្ខុគិតថា អញនឹងលួចយកទ្រព្យព្រមទាំងអ្នកនាំទ្រព្យ ហើយឲ្យមនុស្សនោះដើរទៅ ១ជំហានដំបូង ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ ឲ្យមនុស្សនោះដើរទៅបាន២ជំហាន ភិក្ខុត្រូវអាបត្តិបារាជិក។ ភិក្ខុមានថេយ្យចិត្ត គិតថា អញនឹងយករបស់ដែលជ្រុះចុះ ហើយធ្វើរបស់គេឲ្យជ្រុះ ឬឲ្យធ្លាក់ចុះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់របស់ដែលជ្រុះនោះ មានដម្លៃ៥មាសកក្តី លើសពី៥មាសកក្តី ត្រូវអាបត្តិទុក្កដ។ ធ្វើឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ធ្វើឲ្យឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក។
[១០៩] ទ្រព្យដែលគេផ្ញើទុក ឈ្មោះថាបញ្ញើ។ ម្ចាស់បញ្ញើនិយាយថា លោកចូរឲ្យទ្រព្យមកខ្ញុំ ភិក្ខុពោលថា អាត្មាមិនបានទទួលទុកទេ ត្រូវអាបត្តិទុក្កដ។ ធ្វើឲ្យម្ចាស់របស់គេកើតសេចក្តីសង្ស័យ ត្រូវអាបត្តិថុល្លច្ច័យ។ ម្ចាស់របស់ដាក់ធុរៈថា (ភិក្ខុនេះ) នឹងមិនឲ្យអញវិញទេ (ភិក្ខុនោះ) ត្រូវអាបត្តិបារាជិក។ ភិក្ខុពឹងក្រមវិនិច្ឆ័យ