ក៏បាននិយាយយ៉ាងនេះថា ខ្ញុំបានផ្តាំនឹងលោកហើយ លោកប្រាប់ចុះ។ ភិក្ខុនោះទៅហើយ ឲ្យត្រកូលឧបដ្ឋាកនោះយកសប្បិ១អាឡ្ហកៈ(១) ស្ករ អំពៅ១គុលៈ(២) អង្ករ១ទោណៈ(៣) មកហើយ បរិភោគដោយខ្លួនឯង។ ភិក្ខុអ្នកជិតដិតនឹងត្រកូលនោះដឹងហើយ ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ តែភិក្ខុកុំគប្បីពោលថា លោកផ្តាំនឹងខ្ញុំហើយ ខ្ញុំនឹងប្រាប់ដូច្នេះ ម្យ៉ាងទៀត កុំគប្បីពោលថា ខ្ញុំផ្តាំនឹងលោកហើយ លោកប្រាប់ចុះ តែភិក្ខុណាពោល ភិក្ខុនោះត្រូវអាបត្តិទុក្កដ។
[១៥២] សម័យនោះឯង បុរសម្នាក់នាំយកកែវមណីមានដំឡៃច្រើន ហើយដើរទៅកាន់ផ្លូវឆ្ងាយជាមួយនឹងភិក្ខុឯទៀត។ លំដាប់នោះ បុរសនោះឃើញទីគយហើយ ដាក់កែវមណីក្នុងថង់យាមរបស់ភិក្ខុនោះ ៗឥតដឹងឡើយ លុះកន្លងផុតទីគយហើយ ក៏យកកែវមណីពីថង់យាមមកវិញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកគិតដូចម្តេច។ ភិក្ខុនោះទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិន

(១) មាត្រាវាល់ក្នុងដែនមគធៈ ៤នាឡិជា ១អាឡ្ហកៈ។ (២) ទម្ងន់២០ដំឡឹង។ (៣) គ្រឿងវាល់ ៤អាឡ្ហកៈ ត្រូវជា១ទោណៈ។