អាណិតអាសូរ​។​ ​ភិក្ខុ​នោះ​ក៏​ធ្វើ​មរណកាល​ទៅ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​ថា​ ​យើង​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ទេ​ដឹង​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ក្នុង​កាល​ ​នោះ​ឯង​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​
 [​២០៦​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​កាន់បិណ្ឌ​បាត​ចារិក​វត្ត​ ​អង្គុយ​សង្កត់​ក្មេង​ដែលគេ​ដណ្តប់​ដោយ​កំ​ណា​ត់​សម្ព​ត់​នៅ​លើ​តាំង​ស្លាប់​ទៅ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​ថា​ ​អាត្មា​ត្រូវអាបត្តិ​បារាជិក​ទេ​ដឹង​។​ ​ទើប​ភិក្ខុ​នោះ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​មិនទាន់​បាន​ពិនិត្យ​ទេ​ ​កុំអាល​អង្គុយ​លើ​អាសនៈ​ ​ភិក្ខុ​ណា​អង្គុយ​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​២០៧​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ឲ្យ​គេ​ក្រាល​អាសនៈ​ក្នុង​រោង​ភត្ត​ត្រង់​ចន្លោះផ្ទះ​ ​ហើយ​បាន​ឈោង​ទៅ​ចាប់​អង្រែ​មួយ​ត្រង់កន្លែង​ដែលគេ​បញ្ឈរ​អង្រែ​។​ ​អង្រែ​ជា​គំរប់​ពីរ​ ​រលំ​ទៅ​សង្កត់​លើ​ក្បាល​ទារក​ម្នាក់​។​
ថយ | ទំព័រទី ២៥៨ | បន្ទាប់