ទារក​នោះ​ក៏​ធ្វើ​មរណកាល​ទៅ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកមាន​ចិត្តគិត​ដូចម្តេច​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​មិនបាន​ក្លែង​ទេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​(​បើ​)​ ​មិន​ក្លែង​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ឲ្យ​គេ​ក្រាល​អាសនៈ​ក្នុង​រោង​ភត្ត​ត្រង់​ចន្លោះផ្ទះ​ ​បាន​ទៅ​ជាន់​ឈើ​ ​ដែលគេ​សម្រាប់​ដម្កល់​ត្បាល់​ ​ឲ្យ​វិល​ទៅ​សង្កត់​ទារក​ម្នាក់​ស្លាប់​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​(​បើ​)​ ​មិន​ក្លែង​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​
 [​២០៨​]​ ​សម័យ​នោះ​ឯង​ ​បិតា​និង​បុត្រ​បាន​ចេញ​បួស​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​។​ ​កាល​ដល់ពេល​ចង្ហាន់​គេ​បាន​ប្រាប់​ហើយ​ ​ភិក្ខុ​ជា​បុត្រ​បាន​និយាយ​នឹង​ភិក្ខុ​ជា​បិតា​ថា​ ​បពិត្រ​លោកឪពុក​ដ៏​ចំរើន​ ​លោកឪពុក​និមន្ត​ទៅចុះ​ ​ព្រះសង្ឃ​នឹង​អង្គាស​លោកឪពុក​ ​(​ថា​ហើយក៏​)​ ​ចាប់​ខ្នង​ច្រាន​ទៅ​។​ ​ភិក្ខុ​ជា​បិតា​នោះ​ក៏​ដួល​ស្លាប់​។​ ​ភិក្ខុ​ជា​កូន​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មានចិត្ត​ដូចម្តេច​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​ឥតមាន​បំណង​ឲ្យ​ស្លាប់​ទេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​(​បើ​)​ ​មិន​មានបំណង​ឲ្យ​ស្លាប់​ទេ
ថយ | ទំព័រទី ២៥៩ | បន្ទាប់