មិន​ត្រូវអាបត្តិ​ទេ​។​ ​សម័យ​នោះ​ឯង​ ​បិតា​និង​បុត្រ​បាន​មក​បួស​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​។​ ​កាល​ដល់ពេល​ឆាន់​គេ​ប្រាប់​ហើយ​ ​ភិក្ខុ​ជា​បុត្រ​បាន​និយាយ​នឹង​ភិក្ខុ​ជា​បិតា​ថា​ ​បពិត្រ​លោកឪពុក​ដ៏​ចំរើន​ ​លោកឪពុក​និមន្ត​ទៅចុះ​ ​សង្ឃ​នឹង​អង្គាស​លោកឪពុក​ ​(​ថា​ហើយ​)​ ​មានបំណង​ចង់​ឲ្យ​ស្លាប់​ ​ក៏​ចាប់​ខ្នង​ច្រាន​ទៅ​។​ ​ភិក្ខុ​ជា​បិតា​នោះ​ក៏​ដួល​ចុះ​ហើយ​ស្លាប់​ទៅ​។​ ​ភិក្ខុ​ជា​បុត្រ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សម័យ​នោះ​ឯង​ ​បិតា​និង​បុត្រ​បាន​ចេញ​បួស​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​។​ ​កាល​ដល់ពេល​ចង្ហាន់​គេ​បាន​ប្រាប់​ហើយ​ ​ភិក្ខុ​ជា​បុត្រ​បាន​និយាយ​នឹង​ភិក្ខុ​ជា​បិតា​ថា​ ​បពិត្រ​លោកឪពុក​ដ៏​ចំរើន​ ​លោកឪពុក​និមន្ត​ទៅចុះ​ ​សង្ឃ​នឹង​អង្គាស​លោកឪពុក​ ​(​ថា​ហើយ​)​ ​មានបំណង​ចង់​ឲ្យ​ស្លាប់​ ​ទើប​ចាប់​ខ្នង​ច្រាន​ទៅ​។​ ​ភិក្ខុ​ជា​បិតា​នោះ​ក៏​ដួល​ទៅ​ ​តែ​មិន​ស្លាប់​។​ ​ភិក្ខុ​ជា​បុត្រ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​
 [​២០៩​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​កំពុង​ឆាន់ចង្ហាន់​ ​សាច់​ក៏​ស្លាក់​ជាប់​ក្នុង​បំពង់ក​។​ ​មាន​ភិក្ខុ​មួយ​រូប​ទៀត​ ​បាន​វាយ​ចំ​បំពង់ក​នៃ​ភិក្ខុ​
ថយ | ទំព័រទី ២៦០ | បន្ទាប់