នោះ​។​ ​ក៏​ធ្លាក់​សាច់​ដោយ​ទាំង​ឈាម​មក​ផង​។​ ​ភិក្ខុ​នោះ​ក៏​ធ្វើ​មរណកាល​ទៅ​។​ ​ភិក្ខុ​អ្នក​វាយ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​(​បើ​)​ ​មិន​មានបំណង​ចង់​ឲ្យ​ស្លាប់​ទេ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​កំពុង​ឆាន់​ ​សាច់​ក៏​ស្លាក់​ជាប់​ក្នុង​បំពង់ក​។​ ​មាន​ភិក្ខុ​មួយ​រូប​ទៀត​ចង់​សម្លាប់​ ​ទើប​វាយ​ចំ​បំពង់ក​នៃ​ភិក្ខុ​នោះ​។​ ​ក៏​ធ្លាក់​សាច់​ដោយ​ទាំង​ឈាម​មក​ផង​។​ ​ភិក្ខុ​នោះ​ក៏​ធ្វើ​មរណកាល​ទៅ​។​ ​ភិក្ខុ​អ្នក​វាយ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​កំពុង​ឆាន់​ ​សាច់​ក៏​ស្លាក់​ជាប់​ក្នុង​បំពង់ក​។​ ​មាន​ភិក្ខុ​មួយ​រូប​ទៀត​មានប្រាថ្នា​ចង់​ឲ្យ​ស្លាប់​ ​ទើប​វាយ​បំពង់ក​នៃ​ភិក្ខុ​នោះ​។​ ​ក៏​ធ្លាក់​សាច់​ដោយ​ទាំង​ឈាម​មក​ផង​ ​តែ​ភិក្ខុ​នោះ​មិន​ស្លាប់​។​ ​ភិក្ខុ​អ្នក​វាយ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​
ថយ | ទំព័រទី ២៦១ | បន្ទាប់