ឥដ្ឋ​ដែល​ភិក្ខុ​នៅ​ខាងលើ​ចាប់​មិន​មាំ​ ​ក៏​ធ្លាក់​មក​ចំក្បាល​ភិក្ខុ​អ្នក​នៅ​ខាងក្រោម​។​ ​ភិក្ខុ​នោះ​ស្លាប់​។​ ​ភិក្ខុ​ទទួល​ឥដ្ឋ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​ទេ​ ​ព្រោះ​មិនបាន​ក្លែង​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​នៅក្នុង​ដែន​អា​ឡ​វី​ ​(​នាំគ្នា​)​ ​ក​ជញ្ជាំង​វិហារ​។​ ​មាន​ភិក្ខុ​មួយ​រូប​នៅ​ខាងក្រោម​ហុច​ឥដ្ឋ​ទៅ​។​ ​ភិក្ខុ​ ​(​អ្នកទទួល​ឥដ្ឋ​)​ ​នៅ​ខាងលើ​ ​មានបំណង​ចង់​សម្លាប់​ ​ក៏​ទម្លាក់​ឥដ្ឋ​មក​ចំក្បាល​ភិក្ខុ​អ្នក​នៅ​ខាងក្រោម​។​ ​ភិក្ខុ​នោះ​ស្លាប់​។​បេ​។​ ​ភិក្ខុ​នោះ​មិន​ស្លាប់​។​ ​ភិក្ខុ​អ្នក​ទម្លាក់​ឥដ្ឋ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​នៅ​ប្រទេស​អា​ឡ​វី​ ​(​នាំគ្នា​)​ ​ធ្វើ​នវកម្ម​ ​(​ការ​កសាង​)​។​ ​មាន​ភិក្ខុ​មួយ​រូប​ទៀត​នៅ​ខាងក្រោម​ហុច​កាំបិតព្រា​ទៅ​ខាងលើ​។​ ​កាំបិតព្រា​ដែល​ភិក្ខុ​នៅ​ខាងលើ​ចាប់​មិន​ជាប់​ ​ក៏​របូត​មក​ចំក្បាល​ភិក្ខុ​នៅ​ខាងក្រោម​។​ ​ភិក្ខុ​នោះ​ធ្វើ​កាលកិរិយា​ទៅ​។​ ​ភិក្ខុ​អ្នកទទួល​កាំបិត​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​ទេ​ ​ព្រោះ​មិនបាន​ក្លែង​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​នៅ​ស្រុក​អា​ឡ​វី​ ​(​នាំគ្នា​)​ ​ធ្វើ​នវកម្ម​។​ ​មាន​ភិក្ខុ​មួយ​រូប​នៅ​ខាងក្រោម​ហុច​កាំបិតព្រា​ទៅ​ខាងលើ​។​
ថយ | ទំព័រទី ២៦៤ | បន្ទាប់