ភិក្ខុ​នៅ​ខាងលើ​ ​មានបំណង​ចង់​សម្លាប់​ ​(​ភិក្ខុ​នៅ​ខាងក្រោម​)​ ​ទើប​ទម្លាក់​កាំបិតព្រា​ចំក្បាល​ភិក្ខុ​នៅ​ខាងក្រោម​។​ ​ភិក្ខុ​នោះ​ធ្វើ​កាលកិរិយា​ទៅ​។​បេ​។​ ​ភិក្ខុ​នោះ​មិនបាន​ធ្វើ​កាលកិរិយា​។​ ​ភិក្ខុ​អ្នក​ទម្លាក់​កាំបិត​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​នៅ​ដែន​អា​ឡ​វី​ ​(​នាំគ្នា​)​ ​ធ្វើ​នវកម្ម​។​ ​មាន​ភិក្ខុ​មួយ​រូប​នៅ​ខាងក្រោម​ ​ហុច​បង្កង់​វិហារ​ទៅ​ខាងលើ​។​ ​បង្កង់​ដែល​ភិក្ខុ​នៅ​ខាងលើ​ចាប់​មិន​មាំ​ ​ក៏​ធ្លាក់​មក​ចំក្បាល​ភិក្ខុ​អ្នក​នៅ​ខាងក្រោម​។​ ​ភិក្ខុ​នោះ​ក៏​ធ្វើ​កាលកិរិយា​ទៅ​។​ ​ភិក្ខុ​អ្នក​ទម្លាក់​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​ទេ​ ​ព្រោះ​មិនបាន​ក្លែង​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​នៅ​ប្រទេស​អា​ឡ​វី​ ​(​នាំគ្នា​)​ ​ធ្វើ​នវកម្ម​។​ ​មាន​ភិក្ខុ​មួយ​រូប​នៅ​ខាងក្រោម​ហុច​បង្កង់​ទៅ​ខាងលើ​។​ ​ភិក្ខុ​នៅ​ខាងលើ​ ​មានបំណង​ចង់​សម្លាប់​ ​(​ភិក្ខុ​នៅ​ខាងក្រោម​)​ ​ទើប​ទម្លាក់​បង្កង់​មក​ចំក្បាល​ភិក្ខុ​នៅ​ខាងក្រោម​។​ ​ភិក្ខុ​នោះ​ធ្វើ​កាលកិរិយា​ទៅ​។​បេ​។​ ​ភិក្ខុ​នោះ​មិនបាន​ធ្វើ​កាលកិរិយា​។​ ​ភិក្ខុ​អ្នក​ទម្លាក់​បង្កង់​នោះ​មាន​សេចក្តី​សង្ស័យ​
ថយ | ទំព័រទី ២៦៥ | បន្ទាប់