។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​នៅ​ស្រុក​អា​ឡ​វី​ ​(​នាំគ្នា​)​ ​ធ្វើ​នវកម្ម​ចង​រន្ទា​។​ ​មាន​ភិក្ខុ​មួយ​រូប​បាន​និយាយ​នឹង​ភិក្ខុ​មួយ​រូប​ទៀត​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​ឈរ​ក្នុង​ទីនោះ​ ​ហើយ​ចង​រន្ទា​ទៅ​។​ ​ភិក្ខុ​នោះ​ឈរ​នៅក្នុង​ទីនោះ​ ​ចង​រន្ទា​ ​ក៏​ភ្លាត់​ធ្លាក់​មក​ ​ហើយ​ធ្វើ​កាលកិរិយា​ទៅ​។​ ​ភិក្ខុ​អ្នក​បង្គាប់​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មានចិត្ត​គិត​ដូចម្តេច​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​មិន​មានបំណង​នឹង​សម្លាប់​ទេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​(​បើ​)​ ​មិន​មានបំណង​នឹង​សម្លាប់​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​នៅ​ដែន​អា​ឡ​វី​ ​កាល​នឹង​ធ្វើ​នវកម្ម​ ​(​បាន​នាំគ្នា​)​ ​ចង​រន្ទា​។​ ​មាន​ភិក្ខុ​មួយ​រូប​មានបំណង​នឹង​សម្លាប់​ ​ទើប​និយាយ​នឹង​ភិក្ខុ​មួយ​រូប​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​ឈរ​នៅ​ទីនោះ​ចង​រន្ទា​ទៅ​។​ ​ភិក្ខុ​នោះ​ឈរ​នៅ​ទីនោះ​ ​កំពុងតែ​ចង​រន្ទា​ ​ក៏​ភ្លាត់​ធ្លាក់ចុះ​មក​ ​ធ្វើ​មរណកាល​ទៅ​។​បេ​។​ ​(​មាន​ភិក្ខុ​មួយ​រូប​ទៀត​)​ ​ភ្លាត់​ធ្លាក់​ដែរ​ ​តែ​មិនបាន​ធ្វើ​មរណកាល​ទេ​។​ ​លោក​ដែល​បង្គាប់​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ​។​
ថយ | ទំព័រទី ២៦៦ | បន្ទាប់