[​២១២​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ប្រក់​វិហារ​ ​ហើយ​ចុះ​មក​។​ ​មាន​ភិក្ខុ​មួយ​រូប​ទៀត​ ​បាន​និយាយ​នឹង​ភិក្ខុ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​ចុះ​ខាងនេះ​។​ ​ភិក្ខុ​នោះ​កាល​ចុះ​មក​តាមផ្លូវ​នោះ​ ​ក៏​ធ្លាក់​ធ្វើ​មរណកាល​ទៅ​។​ ​ភិក្ខុ​អ្នក​បង្គាប់​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អាបត្តិ​មិន​មានដល់​អ្នក​ដែល​មិន​មានបំណង​នឹង​សម្លាប់​ទេ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ប្រក់​វិហារ​ ​ហើយ​ចុះ​មក​។​ ​មាន​ភិក្ខុ​មួយ​រូប​ទៀត​ ​មានបំណង​នឹង​សម្លាប់​ ​ទើប​និយាយ​នឹង​ភិក្ខុ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​ចុះ​ខាងនេះ​។​ ​ភិក្ខុ​នោះ​កាល​ចុះ​តាមផ្លូវ​នោះ​មក​ ​ក៏​ធ្លាក់ចុះ​ ​ធ្វើ​មរណកាល​ទៅ​។​បេ​។​ ​(​មាន​ភិក្ខុ​មួយ​រូប​ទៀត​)​ ​ធ្លាក់ចុះ​ហើយ​ ​តែ​មិនបាន​ធ្វើ​មរណកាល​។​ ​ភិក្ខុ​អ្នក​បង្គាប់​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​
 [​២១៣​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​មាន​សេចក្តី​អផ្សុក​មក​បៀតបៀន​ ​ឡើង​ទៅកាន់​ភ្នំ​គិជ្ឈកូដ​ ​ក៏​ទម្លាក់​ខ្លួន​ចុះ​មក​ក្នុង​ជ្រោះ​សង្កត់​លើ​ជាង​ត្បាញ​ផែង​ម្នាក់​ស្លាប់​ទៅ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ២៦៧ | បន្ទាប់