ប៉ុន្តែ​ភិក្ខុ​កុំ​គប្បី​ទម្លាក់​សម្លាប់​ខ្លួនឯង​ ​ភិក្ខុ​ណា​ទម្លាក់​សម្លាប់​ខ្លួនឯង​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​(​នាំគ្នា​)​ ​ឡើង​ទៅកាន់​ភ្នំ​គិជ្ឈកូដ​ ​ហើយ​ប្រមៀល​ថ្ម​លេង​។​ ​ថ្ម​នោះ​ធ្លាក់​មក​សង្កត់​អ្នកគង្វាល​គោ​ម្នាក់​ស្លាប់​ទៅ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប៉ុន្តែ​ភិក្ខុ​មិន​ត្រូវ​ប្រមៀល​ថ្ម​ដើម្បី​ជា​ល្បែង​លេង​ទេ​ ​ភិក្ខុ​ណា​ប្រមៀល​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 ​[​២១៤​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​មាន​ជម្ងឺ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​នាំគ្នា​ឲ្យ​ភិក្ខុ​នោះ​ឆ្ពុង​។​ ​ភិក្ខុ​នោះ​ធ្វើ​មរណកាល​ទៅ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​មិន​មានបំណង​នឹង​សម្លាប់​ទេ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​មាន​ជម្ងឺ​។​ ​ភិក្ខុ​ទាំងឡាយ​មានបំណង​នឹង​សម្លាប់​ ​ទើប​ឲ្យ​ភិក្ខុ​នោះ​ឆ្ពុង​។​ ​ភិក្ខុ​នោះ​ធ្វើ​មរណកាល​ទៅ​។​បេ​។​ ​ភិក្ខុ​នោះ​មិនបាន​ធ្វើ​មរណកាល​។​ ​ពួក​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​
ថយ | ទំព័រទី ២៦៨ | បន្ទាប់