ឡាយ​មានបំណង​នឹង​សម្លាប់​ ​ទើប​នាំគ្នា​ច្របាច់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ក៏​ធ្វើ​មរណកាល​ទៅ​។​បេ​។​ ​ភិក្ខុ​នោះ​មិនបាន​ធ្វើ​មរណកាល​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ក៏​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវ​ត្រឹមតែ​អាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​មាន​ជម្ងឺ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​ឲ្យ​ភិក្ខុ​នោះ​ងូតទឹក​។​ ​ភិក្ខុ​នោះ​ក៏​ធ្វើ​មរណកាល​ទៅ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​បើ​)​ ​មិន​មានបំណង​នឹង​សម្លាប់​ទេ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​មាន​ជម្ងឺ​។​ ​ភិក្ខុ​ទាំងឡាយ​មានបំណង​នឹង​សម្លាប់​ ​ទើប​ឲ្យ​ភិក្ខុ​នោះ​ស្រង់ទឹក​។​ ​ភិក្ខុ​នោះ​ក៏​ធ្វើ​មរណកាល​ទៅ​។​បេ​។​ ​ភិក្ខុ​នោះ​មិនបាន​ធ្វើ​មរណកាល​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ក៏​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវ​ត្រឹមតែ​អាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​មាន​ជម្ងឺ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​ ​យក​ប្រេង​មក​លាប​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ក៏​ធ្វើ​មរណកាល​ទៅ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​មិន​មានបំណង​នឹង​សម្លាប់​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​
ថយ | ទំព័រទី ២៧០ | បន្ទាប់