ត្រូវ​ត្រឹមតែ​អាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ឯង​ ​មាន​បុរស​ម្នាក់​មាន​ប្រពន្ធ​ពីរ​ ​ប្រពន្ធ​ម្នាក់​ជា​ស្រីអារ​ ​ម្នាក់ទៀត​ជា​ស្រី​មានកូន​។​ ​ស្រីអារ​និយាយ​នឹង​ភិក្ខុ​ជា​ជីតុន​ថា​ ​បពិត្រ​លោកម្ចាស់​ ​បើ​ស្រី​នោះ​សម្រាលកូន​ ​គេ​នឹង​បាន​ជាធំ​លើ​ទ្រព្យសម្បត្តិ​ទាំងអស់​ ​សូមទាន​មេត្តា​ចុះ​ ​លោកម្ចាស់​ ​សូមទាន​ប្រាប់​ថ្នាំរំលូត​គភ៌​វា​ចេញ​។​ ​ភិក្ខុ​ទទួល​ថា​ ​ស្រួល​ហើយ​ប្អូនស្រី​ ​(​ថា​ហើយ​)​ ​ក៏​ឲ្យ​ថ្នាំរំលូត​គភ៌​ដល់​ស្រី​នោះ​។​ ​ម្តាយ​និង​កូន​ទាំងពីរ​នាក់​ ​ក៏​ធ្វើ​មរណកាល​ទៅ​។​បេ​។​ ​ម្តាយ​និង​កូន​ទាំងពីរ​នាក់​មិនបាន​ធ្វើ​មរណកាល​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវ​ត្រឹមតែ​អាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ឯង​ ​មាន​ស្រី​ម្នាក់​មានគភ៌​ ​បាន​និយាយ​នឹង​ភិក្ខុ​ជា​ជីតុន​ថា​ ​សូមទាន​មេត្តា​ចុះ​ ​លោកម្ចាស់​ ​សូមទាន​ប្រាប់​ថ្នាំរំលូត​គភ៌​ ​(​ដល់​ខ្ញុំ​)​។​ ​ភិក្ខុ​នោះ​ពោល​ថា​ ​នែ​ប្អូនស្រី​ ​បើ​ដូច្នោះ​ ​នាង​ចូរ​ច្របាច់​ពោះ​ទៅ​។​ ​ស្រី​នោះ​ក៏​ច្របាច់​ពោះ​រំលូត​គភ៌​មក​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​ស្រី​ម្នាក់​មានគភ៌​ ​បាន​និយាយ​នឹង​ភិក្ខុ​ជា​ជីតុន​ថា​ ​សូមទាន​មេត្តា​ចុះ​ ​លោកម្ចាស់​ ​សូមទាន​ប្រាប់​ថ្នាំរំលូត​គភ៌​ ​(​ឲ្យ​ទាន​ខ្ញុំ​ព្រះ​
ថយ | ទំព័រទី ២៧៥ | បន្ទាប់