ករុណា​)​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​នែ​ប្អូនស្រី​ ​បើ​ដូច្នោះ​ ​នាង​ចូរ​កំ​ដៅ​ផ្ទៃពោះ​ទៅ​។​ ​នាង​នោះ​ក៏​កំ​ដៅ​គភ៌​រំលូត​កូន​មក​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​ស្រីអារ​ម្នាក់​បាន​និយាយ​នឹង​កុលុ​បក​ភិក្ខុ​ជា​ ​(​ជីតុន​)​ ​ថា​ ​សូមទាន​មេត្តា​ចុះ​ ​លោកម្ចាស់​ ​ខ្ញុំ​គប្បី​សម្រាលកូន​ដោយ​ថ្នាំ​ណា​ ​(​ស្រួល​)​ ​មេត្តា​ប្រាប់​ថ្នាំ​នោះ​ ​(​ដល់​ខ្ញុំ​)​។​ ​ភិក្ខុ​នោះ​ទទួល​ថា​ ​ស្រួល​ហើយ​ប្អូនស្រី​ ​(​ថា​ហើយ​)​ ​ក៏បាន​ឲ្យ​ថ្នាំ​ដល់​នាង​នោះ​។​ ​នាង​នោះ​ក៏​ធ្វើ​មរណកាល​ទៅ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវ​ត្រឹមតែ​អាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​មាន​ស្រី​ម្នាក់​ជា​ស្រី​មានកូន​ ​បាន​និយាយ​នឹង​ភិក្ខុ​ជា​ជីតុន​ថា​ ​សូមទាន​មេត្តា​ចុះ​ ​លោកម្ចាស់​ ​ខ្ញុំ​មិន​សម្រាលកូន​ដោយ​ថ្នាំ​ណា​ ​សូម​លោកម្ចាស់​ឲ្យ​ថ្នាំ​នោះ​ ​(​ដល់​ខ្ញុំ​)​។​ ​លោក​នោះ​ទទួល​ថា​ ​ស្រួល​ហើយ​ប្អូនស្រី​ ​(​ថា​ហើយ​)​ ​ក៏បាន​ឲ្យ​ថ្នាំ​ដល់​ស្រី​នោះ​។​ ​នាង​នោះ​ក៏​ធ្វើ​មរណកាល​ទៅ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវ​ត្រឹមតែ​អាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ២៧៦ | បន្ទាប់