[​២១៦​]​ ​សម័យ​នោះ​ឯង​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ ​បាន​ចាក់ក្រឡេក​ភិក្ខុ​ ​(​មួយ​រូប​)​ ​ដែល​រាប់បញ្ចូល​ក្នុង​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ ​ដោយ​ចុង​ម្រាមដៃ​។​ ​ភិក្ខុ​នោះ​ ​(​រសើប​ភ័យ​ខ្លាំង​)​ ​តក់ស្លុត​ ​ផុតដង្ហើម​ស្លាប់​ទៅ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវ​ត្រឹមតែ​អាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​២១៧​]​ ​សម័យ​នោះ​ឯង​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​គិត​គ្នា​ថា​ ​យើង​នឹង​ធ្វើ​កម្ម​(​១​)​ ​(​គិត​ហើយ​)​ ​ក៏​ចាប់​សង្កត់​សម្រុញ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មួយ​រូប​ទាល់តែ​ស្លាប់​ទៅ​។​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​កើតឡើង​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវ​ត្រឹមតែ​អាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​២១៨​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ជា​ពេទ្យ​ចាប់​ខ្មោច​ ​បាន​ផ្តាច់​បង់ជីវិត​យក្ខ​មួយ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​កើតឡើង​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​
 [​២១៩​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ ​បាន​បញ្ជូន​ភិក្ខុ​មួយ​រូប​ទៅកាន់​វិហារ​ដែល​មាន​យក្ខ​កាច​ ​(​អាស្រ័យ​នៅ​)​។​ ​ពួក​យក្ខ​ក៏​ ​(​នាំគ្នា​)​ ​ផ្តាច់​
​(​១​)​ ​ធ្វើបាប​ឲ្យ​ពិបាក​។​
ថយ | ទំព័រទី ២៧៧ | បន្ទាប់