មាន​ភិក្ខុ​មួយ​រូប​ ​បាន​បញ្ជូន​ភិក្ខុ​មួយ​រូប​ទៅកាន់​ផ្លូវ​ឆ្ងាយ​ដាច់សង្វែង​ ​មាន​ចោរ​ ​(​អាស្រ័យ​នៅ​)​។​ ​ពួក​ចោរ​ក៏​ផ្តាច់​បង់ជីវិត​ភិក្ខុ​នោះ​ទៅ​។​ ​ភិក្ខុ​អ្នក​បញ្ជូន​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​(​បើ​)​ ​មិន​មានបំណង​នឹង​សម្លាប់​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​មានបំណង​នឹង​សម្លាប់​ ​ក៏​បញ្ជូន​ភិក្ខុ​មួយ​រូប​ទៅកាន់​ផ្លូវ​ឆ្ងាយ​ដាច់សង្វែង​ ​ដែល​មាន​ចោរ​ ​(​អាស្រ័យ​នៅ​)​។​ ​ពួក​ចោរ​ក៏​ផ្តាច់​បង់ជីវិត​ភិក្ខុ​នោះ​ទៅ​។​បេ​។​ ​ពួក​ចោរ​មិនបាន​ផ្តាច់​បង់ជីវិត​ភិក្ខុ​នោះ​ទេ​។​ ​ភិក្ខុ​អ្នក​បញ្ជូន​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​
 [​២២០​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ចំណាំ​ភិក្ខុ​ជាស​ត្រូវ​នោះ​បាន​ ​ហើយក៏​ទៅ​ផ្តាច់​បង់ជីវិត​ភិក្ខុ​ជាស​ត្រូវ​នោះ​ទៅ​។​ ​ចំណាំ​ភិក្ខុ​ជាស​ត្រូវ​នោះ​បាន​ ​តែ​ទៅ​ផ្តាច់​បង់ជីវិត​ភិក្ខុ​ដទៃ​វិញ​។​ ​ចូលចិត្ត​ថា​ជា​ភិក្ខុ​ដទៃ​ ​តែ​ទៅ​ផ្តាច់​បង់ជីវិត​ភិក្ខុ​ជាស​ត្រូវ​នោះ​វិញ​។​ ​សំគាល់​ថា​ជា​ភិក្ខុ​ដទៃ​ ​ក៏​ទៅ​ផ្តាច់​បង់ជីវិត​ភិក្ខុ​ដទៃ​ ​(​នោះ​)​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​
ថយ | ទំព័រទី ២៧៩ | បន្ទាប់