[​២២១​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ខ្មោចចូល​។​ ​មាន​ភិក្ខុ​មួយ​រូប​ទៀត​បាន​វាយ​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ក៏​ធ្វើ​មរណកាល​ទៅ​។​ ​ភិក្ខុ​ដែល​វាយ​នោះ​ក៏​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​(​បើ​)​ ​មិន​មានបំណង​នឹង​សម្លាប់​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ខ្មោចចូល​ដែរ​។​ ​មាន​ភិក្ខុ​មួយ​រូប​ទៀត​មានបំណង​នឹង​សម្លាប់​ ​បាន​វាយ​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ក៏​ធ្វើ​មរណកាល​ទៅ​។​បេ​។​ ​ភិក្ខុ​នោះ​មិនបាន​ធ្វើ​មរណកាល​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​
 [​២២២​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ពោល​សគ្គកថា​ ​(​ថ្លែង​អំពី​ស្ថានសួគ៌​)​ ​ដល់​បុគ្គល​ដែល​បាន​ធ្វើអំពើ​ល្អ​។​ ​បុគ្គល​ដែល​បាន​ស្តាប់​នោះ​ ​ក៏​អត់ដង្ហើម​ធ្វើ​មរណកាល​ទៅ​។​ ​ភិក្ខុ​អ្នក​សំដែង​ ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​ភិក្ខុ​ដែល​មិន​មានបំណង​នឹង​សម្លាប់​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​មានបំណង​
ថយ | ទំព័រទី ២៨០ | បន្ទាប់