នឹង​សម្លាប់​ ​ទើប​សំដែង​សគ្គកថា​ ​របស់​បុគ្គល​ដែល​បាន​ធ្វើអំពើ​ល្អ​មក​ហើយ​។​ ​បុគ្គល​នោះ​ ​ក៏​អត់ដង្ហើម​ធ្វើ​មរណកាល​ទៅ​។​បេ​។​ ​បុគ្គល​នោះ​ ​បាន​អត់ដង្ហើម​ដែរ​ ​តែ​មិនបាន​ធ្វើ​មរណកាល​ទេ​។​ ​ឯ​ភិក្ខុ​អ្នក​សំដែង​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​សំដែង​និរយ​កថា​ ​(​ដំណាល​អំពី​នរក​)​ ​នៃ​សត្វ​ដែល​ទៅ​កើត​ក្នុង​នរក​។​ ​ភិក្ខុ​អ្នក​ស្តាប់​នោះ​តក់ស្លុត​ ​ហើយ​ធ្វើ​មរណកាល​ទៅ​។​ ​ភិក្ខុ​អ្នក​សំដែង​នោះ​ ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ដែល​មិន​មានប្រាថ្នា​នឹង​សម្លាប់​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​មានប្រាថ្នា​នឹង​សម្លាប់​ ​ទើប​ពោល​និរយ​កថា​ ​នៃ​សត្វ​ដែល​ទៅ​កើត​ក្នុង​នរក​។​ ​បុគ្គល​នោះ​ ​តក់ស្លុត​ ​ហើយ​ធ្វើ​មរណកាល​ទៅ​។​បេ​។​ ​បុគ្គល​នោះ​តក់ស្លុត​ ​តែ​មិនបាន​ធ្វើ​មរណកាល​ឡើយ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​
 [​២២៣​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​នៅ​ស្រុក​អា​ឡ​វី​ ​កាល​ធ្វើ​នវកម្ម​ ​ទើប​នាំគ្នា​កាប់​ដើមឈើ​។​ ​មាន​ភិក្ខុ​មួយ​រូប​បាន​និយាយ​នឹង​ភិក្ខុ​មួយ​រូប​
ថយ | ទំព័រទី ២៨១ | បន្ទាប់