ទៀត​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​ឈរ​ត្រង់​ទីនេះ​កាប់​ឈើ​ទៅ​។​ ​ដើមឈើ​ក៏​រលំ​សង្កត់​ភិក្ខុ​នោះ​ដែល​កំពុង​ឈរ​កាប់​ ​ស្លាប់​ក្នុង​ទីនោះ​ទៅ​។​ ​ភិក្ខុ​អ្នក​បង្គាប់​នោះ​ ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​ភិក្ខុ​ដែល​មិន​ប្រាថ្នា​នឹង​សម្លាប់​មិន​ត្រូវអាបត្តិ​ទេ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​នៅ​ស្រុក​អា​ឡ​វី​ ​កាល​នឹង​ធ្វើ​នវកម្ម​ ​បាន​នាំគ្នា​កាប់​ដើមឈើ​។​ ​មាន​ភិក្ខុ​មួយ​រូប​ ​មានបំណង​នឹង​សម្លាប់​ ​ទើប​និយាយ​នឹង​ភិក្ខុ​មួយ​រូប​ទៀត​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​ឈរ​ត្រង់​ទីនេះ​កាប់​ឈើ​ទៅ​។​ ​ដើមឈើ​ក៏​រលំ​សង្កត់​ភិក្ខុ​នោះ​ដែល​កំពុង​ឈរ​កាប់​ ​ស្លាប់​ក្នុង​ទីនោះ​ទៅ​។​បេ​។​ ​ដើមឈើ​រលំ​សង្កត់​មិន​ស្លាប់​។​ ​ភិក្ខុ​អ្នក​បង្គាប់​នោះ​ ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​
 [​២២៤​]​ ​សម័យ​នោះ​ឯង​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​នាំគ្នា​ដុតភ្លើង​ព្រៃ​។​ ​មនុស្ស​ ​(​ដែល​នៅក្នុង​ព្រៃ​)​ ​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ ​(​ជាច្រើន​នាក់​)​។​ ​ភិក្ខុ​ទាំងនោះ​ក៏​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​មិន​មានបំណង​នឹង​សម្លាប់​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មានបំណង​នឹង​សម្លាប់​ ​ក៏​នាំគ្នា​ដុតភ្លើង​ព្រៃ​។​ ​មនុស្ស​ទាំងឡាយ​ ​ត្រូវ​ភ្លើងព្រៃ​ឆេះ​ស្លាប់​ ​(​ជាច្រើន​នាក់​)​។​បេ​។​
ថយ | ទំព័រទី ២៨២ | បន្ទាប់