ពួក​មនុស្ស​ត្រូវ​ភ្លើងព្រៃ​ឆេះ​ ​តែ​មិន​ស្លាប់​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ក៏​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អ្នក​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​
 [​២២៥​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ដើរទៅ​កាន់​ទី​សម្លាប់​ចោរ​ ​ហើយ​បាន​និយាយ​នឹង​ពេជ្ឈឃាត​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​កុំ​ធ្វើឲ្យ​បុរស​នេះ​លំបាក​ឡើយ​ ​អ្នក​ចូរ​ផ្តាច់​បង់ជីវិត​ដោយ​ប្រហារ​ត្រឹមតែ​ម្តង​ទៅ​។​ ​ពេជ្ឈឃាត​ទទួលពាក្យ​ថា​ ​ស្រួល​ហើយ​ ​លោកម្ចាស់​ ​(​ថា​ហើយ​)​ ​ក៏​ផ្តាច់​បង់ជីវិត​ ​(​ចោរ​)​ ​ដោយ​ប្រហារ​តែត្រឹម​ម្តង​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ដើរទៅ​កាន់​ទី​សម្លាប់​ចោរ​ ​ហើយ​បាន​និយាយ​នឹង​ពេជ្ឈឃាត​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​កុំ​ធ្វើ​បុរស​នេះ​ឲ្យ​លំបាក​ឡើយ​ ​ចូរ​អ្នក​ផ្តាច់​បង់ជីវិត​ដោយ​ប្រហារ​តែត្រឹម​ម្តង​ទៅ​។​ ​ពេជ្ឈឃាត​ឆ្លើយ​ថា​ ​ខ្ញុំ​ព្រះករុណា​មិន​ធ្វើតាម​ពាក្យ​លោក​ទេ​ ​(​ថា​ហើយ​)​ ​ក៏​ផ្តាច់​បង់ជីវិត​បុរស​នោះ​ទៅ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​ ​
 [​២២៦​]​ ​សម័យ​នោះ​ឯង​ ​មាន​បុរស​ម្នាក់​ ​គេ​កាត់​ដៃ​កាត់​ជើង​ ​(​មក​នៅ​)​ ​ក្នុង​ផ្ទះ​ត្រកូល​ ​មាន​ពួក​ញាតិ​មក​ប្រជុំ​គ្នា​ព្យាបាល​។​ ​មាន​ភិក្ខុ​មួយ​រូប​
ថយ | ទំព័រទី ២៨៣ | បន្ទាប់